សម្រុកគ្នាសាហាវណាស់៧គ្រាប់១ប្រកួត Real Madrid និង Dortmund ខណៈ Vinícius ស៊ុត Hat-Trick
ការប្រកួត UEFA Champions League យប់មិញនេះក្នុងជំនួបរវាងអធិរាជស Real Madrid និង Dortmund ស៊ុតគ្នាសាហាវមែនទែន ពោលគឺមានគ្រាប់បាល់កើតឡើងរហូតដល់ទៅ៧គ្រាប់ក្នុងនោះ Vinícius Júnior រកបាន Hat-Trick (បីគ្រាប់ម្នាក់ឯង) នាំឲ្យម្ចាស់ផ្ទះយកឈ្នះក្រុមផ្ញៀវ៥-២។

ក្នុងការប្រកួតពិតជាជក់ចិត្តមែនទែន ដោយគ្រាន់តែបើកឆាកមកក្រុមភ្ញៀវ Dortmund ហ្នឹងបានដាក់២គ្រាប់មុនទៅហើយនៅនាទីទី៣០ និង៣៤ ។ ក្នុងវគ្គទី១នេះគេមើលឃើញថា Real Madrid មានឱកាសច្រើនដែរ តែស៊ុតមិនចូលទាល់តែសោះ។ ទើបចប់វគ្គទី១ហ្នឹងក្រុមភ្ញៀវនាំមុខ២-០មុន ។