ក្រុម Got7 ត្រឡប់មកវិញហើយ ប្រកាសចេញ Album ចម្រៀងថ្មី ៩ បទ

admin By admin January 15, 2026

ក្រុមចម្រៀង K-Pop បុរសដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង Got7 បានវិលត្រឡប់ មកកាន់វិស័យតន្រ្តីវិញហើយ បន្ទាប់ពីបានប្រកាសថា នឹងទម្លាក់ Album បទចម្រៀងថ្មី។ Album ដែលក្រុម Got7 គ្រោងនឹង បញ្ចេញសម្រាប់អ្នកគាំទ្ររបស់ខ្លួន មានចំណងជើងថា Winter Heptagon។

ការវិលត្រឡប់មកវិញរបស់ Got7 គឺស្ថិតនៅក្រោមកិច្ចសហការជាមួយនឹងផលិតកម្មថ្មី Kakao Entertainment។ ផលិតកម្ម Kakao Entertainment បានប្រកាសកាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០២៤ ថា បទចម្រៀងថ្មីរបស់ Got7 គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង របស់ សមាជិកក្រុមទាំង ៧ រូប ក្នុងការតបស្នងទៅដល់អ្នកគាំទ្រ ចំពេលខួប ១១ ឆ្នាំ នៃការបង្កើតក្រុមចម្រៀងបុរសនេះឡើង។

ក្នុងនាមជាផលិតកម្មដែល Got7 បានជ្រកក្រោមដំបូល Kakao Entertainment បាននិយាយថា “សមាជិកក្រុម ដែលបាននឹងកំពុង កសាងអាជីព កេរ្តិ៍ឈ្មោះ ជាអ្នកចម្រៀងទោល និង តារាសម្តែង ទាំងក្នុងស្រុក និង ក្រៅស្រុក ពួកគេនឹងរួមគ្នា បញ្ចេញបទចម្រៀងថ្មី ក៏ដូចជាសម្តែងរួមគ្នា ដើម្បីយកបេះដូងអ្នកគាំទ្រនៅជុំវិញ ពិភពលោក។”

ក្រុម Got7 នឹងឡើងសម្តែងក្នុងការប្រគុំតន្រ្តីមួយ មានឈ្មោះថា NESTFEST នៅក្នុងព្រឹត្តិការណ៍ SK Olympic Handball Gymnasium ធ្វើឡើងនៅ ទីក្រុងសេអ៊ូល ប្រទេស កូរ៉េខាងត្បូង នៅថ្ងៃទី ១ និង ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ។

គួរឱ្យដឹងថា Album ចម្រៀងថ្មីរបស់ Got7 មានចំណងជើងថា Winter Heptagon ដោយមានបទចម្រៀងសរុបចំនួន ៩ បទ មានដូចជាបទ ៖ Python, Smooth, Our Youth, Remember, Darling, Tidal Wave, Out The Door, Her, និង បទ Yours Truly៕

Leave a Reply

Your email address will not be published. Required fields are marked *